និស្សិត​កម្ពុជា​បង្កើត​គ្រឿង​យន្ត ដែល​បញ្ជា​ដោយ​ទូរស័ព្ទ


ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ BarCamp 2012 ដែល​បាន​ប្រព្រឹត្តិ​ទៅកាល​ពី​ថ្ងៃ​ទី២២ និង ២៣ ខែ​កញ្ញា ឆ្នាំ២០១២ នេះ ប្រាកដ​ជា​មួយ​ចំនួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិព័រណ៌​របស់ SmallWorld ។ ក្នុង​នោះ​អ្នក​នឹង​ឃើញ​អ្វីៗ​ជា​ច្រើន ដែល​ប្លែក តែ​អ្វី​ដែល​ប្លែកពិសេស​ជាងគេ​នោះ គឺ​ជា​ការ​បង្ហាញ​របស់​ក្រុម ArrowDot ពួក​គាត់​បាន​ដាក់​ប​ង្ហាញ​នូវ​គ្រឿង​យន្ត (តុក្កតាយន្ត, និង បញ្ជា​បិទ​បើក​ភ្លើង​ផ្ទះ​ដោយ​ប្រើ​ទូរស័ព្ទ, និង​គ្រឿងយន្ត​មួយ​ទៀត​ដែល​ដើរ​ដោយ Chip ពណ៌) ។ គំនិត​ឆ្នៃ​ប្រឌិត​របស់​ពួក​គាត់ ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​អំពី​សំណាក់​អ្នក​ចូលរួម​ព្រឹត្តិការណ៍ BarCamp និង​ខាង​សារព័ត៌មាន។ បងៗ​ក្នុង​ក្រុម ArrowDot ជានិស្សិត​រៀន​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ហៅកាត់ តិចណូ) ។ គ្រឿង​យន្ត​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Bluetooth ដើម្បី​បញ្ជា។ [youtube http://www.youtube.com/watch?v=VmjvHWGx480 ] ខ្ញុំ​សង្ឃឹម​ថា​រាល់​គំនិត​របស់​ពួក​គាត់ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋ​និង​ឯកជន។ យឹម ប៊ុនឆាត [ប្រធាន​ក្រុម]៖ «កាល​ណា​ប្រទេស​យើង​អត់​មាន​បច្ចេកវិទ្យា​អី​សោះ យើង​ដូច​ជា​រស់​នៅ​ក្នុង​សម័យ​កាល​មួយ​ដែល​មនុស្ស​អត់​ទាន់​ចេះ​អី​សោះ និង​រក​ភ្លើង​ប្រើ​មិន​បាន ចឹង​ម៉េច​នឹង​យើង​អាច​ទៅ​តាម​ទាន់​គេ ដែល​គេ​ដល់​មេឃ​ដល់​ផ្កាយដល់​ភព​ព្រះចន្ទ ចឹង​យើង​គិត​ថា​តិចណូឡូជីហ្នឹង​ក៏​អាចជួយ​ពង្រឹង​ប្រទេស​យើង អាច​នាំ​មុខ​មាត់​ជូន​ប្រទេស​យើង... » អត្ថបទ​មួយ​ទៀត​នៅ​ក្នុង​គេហទំព័រ … Continue reading និស្សិត​កម្ពុជា​បង្កើត​គ្រឿង​យន្ត ដែល​បញ្ជា​ដោយ​ទូរស័ព្ទ

ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?


ជា​ដំបូង​ខ្ញុំ​សុំ​ឲ្យ​អ្នក​អាន​ទាំង​អស់ មេត្តា​អធ្យាស្រ័យ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ បើ​សិន​មាន​ការ​ឆ្គាំ​ឆ្គង​ត្រង់​ណា​មួយ សូម​មេត្តា​ជួយ​រិះគន់​ដើម្បី​ឲ្យ​ខ្ញុំ​បាទ​បាន​ស្ថាបនា។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សុំ​បញ្ចេញ​មតិ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​មិន​រិះគន់​តិះដៀន​ទៅ​ខាង​ណា​ឡើយ គឺ​ខ្ញុំ​សុំ​ផ្ដោត​ចម្បង​លើ​ការ​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​លើ​កុំព្យូទ័រ​និង​ទូរស័ព្ទ ជា​ពិសេស​គឺ​ការ​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ។ ខាង​ក្រោម​នេះ​ខ្ញុំ​សុំ​ចាប់​ផ្ដើម​បញ្ចេញ​ទស្សនៈ និង​រៀប​រាប់​ប្រវត្តិ​នៃ​យូនីកូដ​ខ្មែរ​ត្រួសៗ។ យូនីកូដ​ខ្មែរ​បាន​ចាប់​កំណើត​មក​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដំបូង​ដោយ​ក្រុម Open Forum កាល​ពី​ឆ្នាំ ២០០៤ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១០។ រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រកាស​ផ្សាយ​អំពី យូនីកូដ​ខ្មែរ​នេះ ឲ្យ​ប្រើ​បាន​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មានវិទ្យា (IT) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង​១១ឆ្នាំ ដើម្បី​ទទួល​ស្គាល់​ (យូនីកូដ​ខ្មែរ) ជា​ផ្លូវ​ការ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​សប្បាយ​រីករាយ​ដែរ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ប្រព័ន្ធ​អក្សរ​យូនីកូដមួយ​នេះ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ក្រៅ​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ភាសា​ជាតិ ភាសា​កំណើត គឺ​ភាសា​ខ្មែរ ហើយ​ក៏​ជា​ភាសា​ចម្បង​នៅ​ក្នុង​ទឹក​ដី​ដែល​យើង​រាល់​គ្នា​កំពុង​ឈរនៅ​លើ។ ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បង្ហាញ​ពី​គោល​គំនិត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បុព្វ​បុរស​ខ្មែរ​ទាំង​ឡាយ។ កាល​ពី​មុន​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​វិស័យ​បោះ​ពុម្ព មាន​ការ​ពិបាក​ណាស់។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​កន្លង​មក ជំនាន់​មុននោះ គឺ​គេ​ប្រើ​លីណូ​ទីប និង​ម៉ូណូទីប ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ម្ដង​មួយ​សន្លឹកៗ។ ហើយ​ក្រោយ​មក​ទើប​ចាប់កំណើត​មាន​អង្គុលីលេខ។ ខ្ញុំ​សុំ​លើក​យក​រឿង អង្គុលីលេខ មក​បង្ហាញ​បន្តិច។ អក្សរ​ខ្មែរ​ក្នុង​អង្គុលីលេខ​ដំបូង​ឡើង មិន​មែន​ដូច​អក្សរ​ដែល​យើង​សរសេរ​បច្ចុប្បន្ន​ឡើយ គឺ​កាល​ហ្នុង​គេ​បាន​កែ​ច្នៃ​អក្សរ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​វាយ​នៅ​ក្នុង​អង្គុលីលេខ​ដើម ហើយ​បន្ត​មក​ទៀត​ទើប​មាន​លោក កេង វ៉ាន់​សាក់ បាន​កែ​ច្នៃ​អង្គុលីលេខ​នោះ ឲ្យ​មាន​ការ​វាយ​អក្សរ​ខ្មែរ​ត្រូវ​តួ​គ្រប់​វិញ។ … Continue reading ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?

វិគី​ជួប​ជុំ លើក​ទី​២ ក្នុង​ទី​ក្រុង​ភ្នំពេញ


ប្រព្រឹត្តិ​ទៅ​នៅ៖ ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០១១ ពេល​វេលា៖ ២ល្ងាច ដល់ ៥​កន្លះល្ងាច ទីតាំង៖ HackSpace PP (TBC) (ផែន​ទី) តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ​កម្មវិធី៖ http://www.facebook.com/event.php?eid=199154483458221&ref=ts ប្រសិន​បើ​អាច សូម​យក​លេបថប​ទៅ​ម្នាក់​មួយ​ផង អាន​អត្ថបទ​ពេញ

Google Translate ស្គាល់​ភាសា​ខ្មែរ


អម្បាញ់​មិញ​នេះ សាក​ចុច​លេងៗ​ទៅ ស្រាប់​តែ​ឃើញ​ថា ឥឡូវ Google Translate ក៏​ស្គាល់​ភាសា​ខ្មែរ​ដែរ។ មើល​រូបខាង​ក្រោម​នេះ។ វា​ដឹង​ថា​ជា​ភាសា​ខ្មែរ​ទៀត 😀 គ្រាន់​តែ​វា​មិន​ទាន់​អាច​បក​ប្រែ​បាន ហេសហេស

ភាសា​ខ្មែរ​នៅ​សម្រាប់ Joomla គឺ​រីក​ចម្រើន​ថែម​ទៀត​ហើយ


នា​ពេល​នេះភាសា​ខ្មែរ​សម្រាប់ Joomla គឺ​មាន​ការ​រីក​ដុះ​ដាល​ជា​បន្ត​បន្ទាប់, កាល​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​នេះ ទស្សនាវដ្ដី Joomla ជា​ខេមរភាសា​បាន​ចាប់​ដំនើរ​ការ ហើយ​មាន​ចំនួន​ត្រឹមតែ​២អត្ថបទ​តែ​ប៉ុណ្ណោះ, តែ​ទោះ​បី​ជា​តិច​ក៏​ដោយ ក៏​នេះ​ជា​ការ​ចាប់​ផ្ដើមដំបូង​របស់​ទស្សនាវដ្ដី Joomla ជា​ខេមរភាសា។ លោក​អ្នក​អាច​ចូល​ទៅ​មើល​បាន​តាម​រយៈ តំណ​មួយ​នេះ៖ http://magazine.joomla.org/International-stories/articles-in-khmer ។ មិនត្រឹម​តែ​ទស្សនាវដ្ដី​ជា​ខេមរភាសា​តែ​ប៉ុណ្ណោះទេ សូម្បី​តែ​ទំព័រ​ព៌តមាន​របស់​ជូម៉្លា​ក៏​មាន​ជាភាសា​ខ្មែរ​ផង​ដែរ លោក​អ្នក​អាច​ចូល​មើល និង​ស្វែង​យល់​ថា​អ្វី​ទៅ​ជា Joomla តាម​រយៈ​តំណ​មួយនេះ៖ http://docs.joomla.org/Joomla_info_page/KM។ ព្រម​ទាំង​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Joomla និង Extensions ផ្សេងៗ​ទៀត​របស់ Joomla. សូម​អរគុណ​បង សុវណ្ណ ដែល​បាន​ផ្ដល់​ជា​ព៌តមាន​នេះ​អោយ​ខ្ញុំ។ ហើយ​អរគុណ​សម្រាប់​ការ​ប្រឹង​ប្រែង​បក​ប្រែ​របស់​បង សម្រាប់​ជូម៉្លា, មិនថា​តែ​បងឯង​ទេ គឺ​អ្នក​ដែល​បក​ប្រែ​ជូម៉្លា​ទាំង​អស់។

Updated: Template មុន​ដំបូង​របស់​ខ្ញុំ


Updated៖ ដំណឹង​ពិសេសៗៗៗៗ...............................................................................សេះ​រត់​អស់ហើយ លែង​មាន​អី​ពិសេស​ទៀត​ហើយ 😀 នេះ​ជា template មុន​ដំបូង​របស់​ខ្ញុំដែល​បង្កើត​ដោយ​ប្រើ external style sheet ហើយ​ប្រើ div នៅ​ក្នុង HTML. ចំណាយ​ពេល​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ទេ​ក្នុង​ការ​បង្កើត​វា។ មើល​ទៅ​វា​ដូច​ជា​សាមញ្ញ​ ហើយ​មិន​សូវ​ជា​ឈឺ​ក្បាល​ពេល​ដែល​មើល។ ទាំងនេះ​ជា​តំណ​ទាញ​យក៖ -ទាញ​យក​ជា​ភាសា​ខ្មែរ៖ ចុច​ទី​នេះ​ដើម្បី​ទាញ​យក -ទាញ​យក​ជា​ភាសា​អង់គ្លេស៖ ចុច​ទី​នេះ​ដើម្បី​ទាញ​យក លោក​អ្នក​ដាចដាក់​ជា​មតិ​កែ​លម្អ ដើម្បី​អោយ​ខ្ញុំ​រចនា template នេះ​បាន​ស្អាត​បន្ថែម​ទៀត។

របៀប​វាយ​ខ្មែរ​យូនីកូដ​អោយ​បាន​ត្រឹម​ត្រូវ


សព្ធ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​ខ្មែរ​យូនីកូដ​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន ដោយ​សារ​តែ​ខ្មែរ​យូនីកូដ ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ក្នុង វីនដូ វីស្តា និង ៧ ។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ពុំ​បាន​ដឹង​ពី​របៀប​វាយ​របស់​វា​នៅ​ឡើយ​ទេ ។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ខ្មែរ​យូនីកូដ​នេះ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ខ្ញុំ​សូម​លើក​យក​ពី​របៀប​វាយ​ខ្មែរ​យូនីកូដ​ឲ្យ​បាន​ត្រឹមត្រូវ​មក​បង្ហាញ ។ របៀប​វាយ​ខ្មែរ​យូនីកូដ គឺ​ខុស​ពី​របៀប​វាយ​តាម​បែប​ពុម្ព​អក្សរ លីមូន ដែល​វាយ​តាម​របៀប​សរសេរ ចំណែក​ឯ​ខ្មែរ​យូនីកូដ​វិញ គឺ​យើង​ត្រូវ​វាយ​តាម​ប្រកប ។ ឧ. ស៊ី យើង​ត្រូវ​វាយ ស + ៊ + ី ស្ត្រី = ស + ្ + ត + ្ + រ + ី ម្យ៉ាង​វិញ​ទៀត ពាក្យ​ខ្មែរ​យើង​ពុំ​មាន​ដក​ឃ្លា​ពី​មួយ​ពាក្យ​ទៅ​មួយ​ពាក្យ​ទៀត​ដូច​ជា​ពាក្យ​នៅ​ក្នុង​ភាសា​អង់គ្លេស​នោះ​ទេ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​អ្នក​វាយ ប្រើ​ចន្លោះ​មើល​មិន​ឃើញ ។ គុណ​សម្បត្តិ​របស់​ចន្លោះ​មើល​មិន​ឃើញ​គឺ​សម្រាប់​បំបែក​ពាក្យ​នីមួយ​ចេញ​ពី​គ្នា ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​អក្ខរាវិរុទ្ធិ និង​មួយ​ទៀត​គឺ​ផ្ដាច់​ពាក្យ​ដែល​ត្រូវ​ធ្លាក់​នៅ​ចុង​បន្ទាត់ ។ សូម​មើល​រូប​ខាង​ក្រោម ដែល​ការ​សរសេរ​របស់​គាត់​មិន​បាន​ប្រើ … Continue reading របៀប​វាយ​ខ្មែរ​យូនីកូដ​អោយ​បាន​ត្រឹម​ត្រូវ

របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។


ប្រធាន​បទ​នេះ​ត្រូវ​បាន​បិទ​ការ​ពិភាក្សា ព្រោះ​តែ​ការ​ធ្វើ​ដែល​មាន​សរសេរ​ក្នុង​អត្ថបទ​នេះ​ផុត​សម័យ​ហើយ (out-of-date) បាន​កែប្រែ​ថ្មីៗ៖ តំណ​ទាញ​យក​ពុម្ព​អក្សរ ភាគ​ច្រើន​ទូរស័ព្ទ NOKIA ប្រភេទ Symbian មិន​អាច​មើល​និង​អាន​អក្សរ​ខ្មែរ​បានទេ ព្រោះ​អ្នក​ផលិត​ទូរស័ព្ទ​ណូគា​មិន​បានបង្កប់​អក្សរ​ខ្មែរ ទៅ​ក្នុង​ប្រព័ន្ធ​របស់​ទូរសព្ទ។ តែ​យើង​ក៏​ឃើញ​មាន​ការ​បង្កប់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទណូគា សេរ៊ី៤០ ផងដែរ។ ដែល​អាច​មើល​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ។ ខ្ញុំ​មិន​សូវ​ជា​ចេះ​ ខាង​ទូរស័ព្ទ​ប៉ុន្មាន​ទេ តែ​ខ្ញុំចេះ​តែ​ស្រាវជ្រាវ​ទៅ​ទើប​រក​ឃើញ​ពី​វិធី ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ក្នុង​អូប៉េរ៉ា​ទទួល​ស្គាល់​អក្សរខ្មែរ​បាន ដោយ​មិន​បាច់​បង្កប់​ក្នុង​ប្រព័ន្ធរបស់​ទូរសព័្ទទេ។ (តែ​អាច​មើល​ឃើញ​តែ​ក្នុង កម្មវិធីអូប៉េរ៉ា​តែប៉ុណ្ណោះ) .សូម​ មេត្តាទាញ​យក​កម្មវិធី​អូប៉េរ៉ាតាម​តំណ​នេះ ដោយ​រើស​នូវ​ប្រភេទ​ទូរសព័្ទ​របស់​អ្នក(NOKIA Symbian S60)។ បន្ទាប់​មក​វា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នង​ទំព័រ​ទាញ​យក ក្នុង​នោះ​វា​មាន​ឲ្យ​រើស Opera Mini 5.1, Opera Mini 4 និង Opera 10។ មើល​ទៅ​កន្លែង Download Opera 10 ដោយ​រើស​យក S60 – International. .សូម​​យកកម្មវិធី Activfile រឺ​ប្រើMirrorផ្សេង។  កម្មវិធីនោះ​អាចឆ្លង​កាត់​ទៅ​កាន់​ថត​ឯកសារ​ខ្លះ​ដែល​ជា​ថត​ប្រព័ន្ធ។ បើ​សិន​ជា​ប្រើ​កម្មវិធី File Manager របស់​ទូរស័ព្ទ​ស្រាប់​នោះ … Continue reading របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។