កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


កាល​ពី​លើក​មុន​នោះ​ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ដើម្បី​ប្រគល់​ថវិកា​បរិច្ចាគ​ជិត ៤០០០ដុល្លារ​សហរដ្ឋអាមេរិក ទៅ​កាន់​លោកវេជ្ជបណ្ឌិត Beat Richner។ ហើយ​គម្រោង​ធ្វើ​ដំណើរ​នោះ​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទីពេញ​ចិត្ត ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សប្បុរសជន​នានា។ ក្រោយ​ពី​ពេល​នោះ​មក​ក៏​មាន​សប្បុរសជន​ម្នាក់ ហើយ​ក៏​ជា​អ្នក​ចេះ​លេង​ភ្លេង​ដែរ បាន​ឲ្យ​យោបល់​ក្នុង​ការ​បង្កើត​កម្មវិធី​ប្រគុំ​តន្ត្រីសប្បុរសធម៌ នោះ​គឺ​លោកភក្ដី។ គំនិត​របស់​លោក​បាន​ធ្វើ​ឲ្យ​អភិបាល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា សម្រេច​ចិត្ត​រៀប​ចំ​កម្មវិធី​នេះ​ឡើយ ហើយ​មាន​ក្រុម​តន្ត្រី​របស់​លោក​ភក្ដី​ជា​អ្នក​លេង​ភ្លេង (ក្រុម​ឈ្មោះ Mon Amour) ។ ការ​ប្រគុំ​តន្ត្រី​មួយ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអាទិត្យ ទី០២ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង​៣ល្ងាច នៅ​ភូមិ​ព្រែក​ឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ដោយ​ហេតុ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ជ្រៅ​ដែរ​នោះ ទើប​មិន​សូវ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​ឡើយ។ កម្មវិធី​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ការ​ណែនាំ​អំពី​ការ​រៀប​ចំ​ក្រុម និង​ការ​បង្កើត​ក្រុម​ដោយ​មាន​លោក​ពូ​សុរិយវង្ស ទេវ័ន្ត និង​បង​អ៊ាង​គារវៈ ជា​អ្នក​រៀប​ចំ​បើក ហើយ​មាន​បង​កណ្ដូប (ណារិទ្ធិ) និង​បង​ស្រី​សុលីនណា ជា​ពិធីករ។ ការ​ប្រគុំ​តន្ត្រី​បាន​ប្រព្រឹត្តិ​ទៅ​ជា​បន្តបន្ទាប់​ដោយ​មាន​ចម្រៀង​ជា​លំដាប់ ក្រៅ​ពីនោះ​ក៏​មាន​វគ្គ​និយាយ​អំពី​រឿង​រ៉ាវ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​និង​ឆ្លងកាត់​ជាមួយ​នឹង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ការ​ប្រគុំតន្ត្រី​សប្បុរសធម៌​មួយ​នេះ ត្រូវ​បាន​ខាង​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ចុះ​មក​ថត​យក​ព័ត៌មានផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ (ចុច​អាន​ទីនេះ) និង ខាង​ទស្សនាវដ្ដី CM (ចុច​អានទីនេះ) ។ កម្មវិធី​នេះ​ពុំ​មែន​ជា​កម្មវិធី​ធំ​ណាស់​ណា​ឡើយ តែ​ជា​លើក​ដំបូង​ដែល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា … Continue reading កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា

ទីបំផុត​មីញ៉ូប​ទាល់​តែ​បាន :D


ហេហេហេហេ! តាម​ពិត​ទៅ​ខ្ញុំ​ក៏ដឹង​ថា​ទៅ​ថ្ងៃ​មុខ ខ្ញុំ​ពិត​ជា​មីញ៉ូប និង​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ពាក់​វែនតា។ 😀 នៅ​ទីបំផុត​រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន។ កាល​ពី​ម្សិល​មិញ​ពេល​ព្រឹក​ម៉ោង​ប្រហែល ១១កន្លះ ខ្ញុំ​បាន​ទៅ​ឲ្យ​គេ​វាស់​ភ្នែក​ (មិន​មែន​ប្រើ​ខ្សែ​ម៉ែត្រ​មក​វាស់​ទេ) នៅ​ឯ​ហាង អុបទិកឃែរ ក្បែរ​បណ្ណាគារ IBC ដេអិន, ឃើញ​ថា​ខ្ញុំ​ពិត​ជា​មីញ៉ូប​មែន។ តែ​ខ្ញុំ​ក៏​បាន​ដឹង​មុន​ប្រហែល​ជា​ជិត​១ខែ​មក​ហើយ​ដែរ។ លទ្ធផល​នៃ​ការ​វាស់​នោះ​គឺ ស្ដាំ៖ ៧៥ដឺក្រេ ឆ្វេង៖ ១៥០ដឺក្រេ ពេល​ដែល​វាស់​ហើយ​ភ្លាម ខ្ញុំ​ក៏​សម្រេច​ចិត្ត​កាត់​យក​ភ្លាមៗ​ដែរ កន្លង​មក​បានជិត​៥០នាទី​វែនតា​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​កាត់​រួច​រាល់។ មើល​ទៅ​ស្អាត​ម្យ៉ាង​ដែរ​តើ 😀 (មើល​រូប​ខាង​លើ​នោះ) ។ ចំណែក​តម្លៃ​នៃ​វែនតា​នេះ​មាន​តម្លៃ​សរុប​ទាំង​កញ្ចក់ និង​ដងចំនួន ៤៥ដុល្លារ។ ពេល​ពាក់​មុន​ដំបូង​បែប​នេះ​ដូច​ជា​ទើសៗ​បន្តិច​ដែរ សម្លឹង​ទៅ​លើ​ផុត​កញ្ចក់ បើ​ចឹង​ទាល់​តែ​ងើយ​ក្បាល ឬ​ក៏​រុញ​វែនតា​ទៅ​លើ​បន្តិច ហើយ​សម្លឹង​ទៅ​ក្រោម​ក៏​ផុត​ដែរ។ ម្យ៉ាង​វិញ​ទៀត​ពាក់​ម្ដងៗ​ចេះ​តែ​ធ្លាក់ ទើប​តែ​ព្រឹក​មិញ​យក​ឲ្យ​គេ​ធ្វើ​ឲ្យ​បន្តិច​ដែរ តែ​នៅ​តែ​ដដែល =,.=" មិនអីទេ បន្តិច​ទៀត​ទម្លាប់​ស្រួល​បួល​ហើយ B-)

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍


កាល​ពី​លើក​មុន​ខ្ញុំ​បាន​ដាក់​ផ្សាយ​អំពី​ពុម្ព​អក្សរ​មួយ​ឈ្មោះ​ថា ខ្មែរនាគរី ដែល​ខ្ញុំ​បាន​យក​មក​ធ្វើ​បន្ត​ពី​ពូ ដាញ់ ហុង។ ចំណែក​នៅ​ថ្ងៃ​នេះ​វិញ ខ្ញុំ​សុំ​ណែនាំ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​បញ្ចប់ (ដោយ​មិន​បូក​រួម​ជាមួយ​ពេល​វេលា​ដែល​ខ្ញុំ​ខ្ជិល​មិន​បាន​ធ្វើ) ។ ហើយ​ពុម្ព​អក្សរ​នេះ​សោត ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ moonOS) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។ 😉 មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ទូរគមនាគមន៍ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ដំណើរ​ការ​បង្កើត ដូច​ខ្ញុំ​ប្រាប់​ពី​លើ​ហើយ​ថា បើ​រាប់​តែ​ថ្ងៃ​ធ្វើ​នោះ ខ្ញុំ​ចំណាយ​ពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​នេះ។ តែ​បើ​រាប់​ទាំង​ថ្ងៃ​ខ្ជិល​មិន​ធ្វើ​ថែម​ទៀត​នោះ ចូល​ជាង​២សប្ដាហ៍​ហើយ។ ហើយ​ការ​ធ្វើ​ក្នុង​រយៈ​ពេល​ជាង​១សប្ដាហ៍​នោះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ … Continue reading ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍

ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?


ជា​ដំបូង​ខ្ញុំ​សុំ​ឲ្យ​អ្នក​អាន​ទាំង​អស់ មេត្តា​អធ្យាស្រ័យ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ បើ​សិន​មាន​ការ​ឆ្គាំ​ឆ្គង​ត្រង់​ណា​មួយ សូម​មេត្តា​ជួយ​រិះគន់​ដើម្បី​ឲ្យ​ខ្ញុំ​បាទ​បាន​ស្ថាបនា។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សុំ​បញ្ចេញ​មតិ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​មិន​រិះគន់​តិះដៀន​ទៅ​ខាង​ណា​ឡើយ គឺ​ខ្ញុំ​សុំ​ផ្ដោត​ចម្បង​លើ​ការ​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​លើ​កុំព្យូទ័រ​និង​ទូរស័ព្ទ ជា​ពិសេស​គឺ​ការ​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ។ ខាង​ក្រោម​នេះ​ខ្ញុំ​សុំ​ចាប់​ផ្ដើម​បញ្ចេញ​ទស្សនៈ និង​រៀប​រាប់​ប្រវត្តិ​នៃ​យូនីកូដ​ខ្មែរ​ត្រួសៗ។ យូនីកូដ​ខ្មែរ​បាន​ចាប់​កំណើត​មក​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដំបូង​ដោយ​ក្រុម Open Forum កាល​ពី​ឆ្នាំ ២០០៤ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១០។ រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រកាស​ផ្សាយ​អំពី យូនីកូដ​ខ្មែរ​នេះ ឲ្យ​ប្រើ​បាន​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មានវិទ្យា (IT) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង​១១ឆ្នាំ ដើម្បី​ទទួល​ស្គាល់​ (យូនីកូដ​ខ្មែរ) ជា​ផ្លូវ​ការ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​សប្បាយ​រីករាយ​ដែរ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ប្រព័ន្ធ​អក្សរ​យូនីកូដមួយ​នេះ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ក្រៅ​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ភាសា​ជាតិ ភាសា​កំណើត គឺ​ភាសា​ខ្មែរ ហើយ​ក៏​ជា​ភាសា​ចម្បង​នៅ​ក្នុង​ទឹក​ដី​ដែល​យើង​រាល់​គ្នា​កំពុង​ឈរនៅ​លើ។ ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បង្ហាញ​ពី​គោល​គំនិត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បុព្វ​បុរស​ខ្មែរ​ទាំង​ឡាយ។ កាល​ពី​មុន​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​វិស័យ​បោះ​ពុម្ព មាន​ការ​ពិបាក​ណាស់។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​កន្លង​មក ជំនាន់​មុននោះ គឺ​គេ​ប្រើ​លីណូ​ទីប និង​ម៉ូណូទីប ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ម្ដង​មួយ​សន្លឹកៗ។ ហើយ​ក្រោយ​មក​ទើប​ចាប់កំណើត​មាន​អង្គុលីលេខ។ ខ្ញុំ​សុំ​លើក​យក​រឿង អង្គុលីលេខ មក​បង្ហាញ​បន្តិច។ អក្សរ​ខ្មែរ​ក្នុង​អង្គុលីលេខ​ដំបូង​ឡើង មិន​មែន​ដូច​អក្សរ​ដែល​យើង​សរសេរ​បច្ចុប្បន្ន​ឡើយ គឺ​កាល​ហ្នុង​គេ​បាន​កែ​ច្នៃ​អក្សរ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​វាយ​នៅ​ក្នុង​អង្គុលីលេខ​ដើម ហើយ​បន្ត​មក​ទៀត​ទើប​មាន​លោក កេង វ៉ាន់​សាក់ បាន​កែ​ច្នៃ​អង្គុលីលេខ​នោះ ឲ្យ​មាន​ការ​វាយ​អក្សរ​ខ្មែរ​ត្រូវ​តួ​គ្រប់​វិញ។ … Continue reading ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?

ទេព សុវិចិត្រ​ថ្នាក់​ទី១០ទេ តែ IT មិន​ធម្មតា!


ដក​ស្រង់​ចេញ​ពីគេហទំព័រ៖ សប្បាយ ទើប​តែ​រៀន​ថ្នាក់​ទី ១០ ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ដល់​​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា​វិញ​យុវសិស្ស ទេព សុវិចិត្រ​អាច​ធ្វើ​កិច្ចការ​ទាក់ទង​ទៅ​នឹង​ជំនាញ​នេះ​បាន​យ៉ាង​ច្រើន​ដោយ​ខ្លួន​អាច​បង្កើត​គេហទំព័រ និង​ថែម​ទាំង​មាន​សមត្ថភាព​អាច​ប្រែ​សម្រួល​គេហទំព័រ​មួយ​ចំនួន​មក​ជា​ភាសាខ្មែរ​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ ដោយសារ​ខ្លួន​មាន​ទេពកោសល្យ​លើ​ជំនាញ IT ស្រាប់​បច្ចុប្បន្ន​ វិចិត្រ​ក៏​ជា​សមាជិក​សកម្ម​មួយ​រូប​​ក្នុង​ការ​គ្រប់គ្រង​គេហទំព័រWikipedia ភាសាខ្មែរ ពិសេស​នោះ​យុវសិស្ស​រូប​នេះ​ក៏​បាន​ចូល​រួម​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដំណើរការ​ជា​ភាសា​ខ្មែរ​គឺ Moon OS។ ចង់​ដឹង​អំពី​ខ្សែ​ជីវិត​របស់​យុវសិស្ស​ដែល​មាន​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​យ៉ាង​ណា Sabay សូម​បើក​ទំព័រ​ថ្មី​ដើម្បី​បកស្រាយ​អំពី​ជីវប្រវត្តិ​ពិត​ដូច​ត​ទៅ៖ ព័ត៌មាន​លំអិត ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ឈ្មោះ ទេព សុវិចិត្រ​ កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មិនា ឆ្នាំ១៩៩៦ នៅ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ គ្រួសារ និង​សមាជិក​ក្នុង​គ្រួសារ វិចិត្រ​ជា​កូន​ទី ៤ ក្នុង​ចំណោម​បងប្អូន ៦ នាក់ ដែល​មាន​ឪពុក​ឈ្មោះ ទេព ប៊ុនថា មាន​មុខរបរ​ជា​វិស្វករ និង​ម្ដាយ​ឈ្មោះ អ៊ឹង ផលគុណ​មាន​មុខរបរ​ជា​មេផ្ទះ។ បងប្អូន​ទាំង ៦ នេះ​មាន​ស្រី ៤ នាក់ និង​ប្រុស ២ នាក់​ដែល​​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖ កូន​ទី១ ឈ្មោះ ទេព … Continue reading ទេព សុវិចិត្រ​ថ្នាក់​ទី១០ទេ តែ IT មិន​ធម្មតា!

តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា


ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី បុប្ផាណា សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​ទាំង​បី​ខាង​ក្រោម៖ http://bophana.org/ http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57 http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58 មជ្ឈមណ្ឌល​បុប្ផាណា ជា​រៀង​រាល់​ថ្ងៃសៅរ៍ តែង​តែ​ចាក់​បញ្ចាំង​រឿង​ភាពយន្ត​កាល​ពី​ដើមៗ ដូច​ជា​នៅ​ទសវត្សន៍​៦០ ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ជូន​ដូច​ជា ភាពយន្ត​ឯកសារ​ផ្សេងៗ​ផង​ដែរ។ នៅ​ទីនោះ មាន​កុំព្យូទ័រ​ប្រមាណ​ជា​១០​គ្រឿង​ជាង ដែល​អាច​ឲ្យ​អ្នក​ទៅ​ទីនោះ បាន​មើល​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត (ច្រើន​ពេក ខ្ញុំ​ទៅ​មើល​មិន​អស់​ទេ 😀 ) ។ យើង​អាច​ចូល​ទៅ​មើល​បាន​ដោយ​ឥត​គិត​ថ្លៃ។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឯ៖ ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឧកញ៉ាម៉ែន (ក្រោយ​សាលា អាល្លឺយ៉ង់ ឬ មជ្ឈមណ្ឌល​វប្បធម៌​បារាំង) ក្រុងភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ ៖ ៨៥៥ (០) ២៣.៩៩.២១.៧៤ ។។។។។។។។។។។។។។។។។។។។។។។។។។។។ នៅ​ក្នុង​ខែ​មិថុនា​នេះ មាន​ការ​ចាក់​បញ្ចាំង​រឿង​ដូចជា៖ ថ្ងៃសៅរ៍ ទី៤ មិថុនា ម៉ោង៤រសៀល ក្រពើភ្នំ | ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល២៤នាទី ២០១០ ភាសាខ្មែរ ក្រពើភ្នំ មាននៅអាស៊ីអាគ្នេយ៍ដូចជា … Continue reading តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា

អស្ចារ្យ អស្ចារ្យ!


អស្ចារ្យ អស្ចារ្យ! រសៀល​ថ្ងៃ​នេះ​ថ្នាក់​ខ្ញុំ​ត្រូវ​ម៉ោង​កុំព្យុទ័រ ហើយ​ត្រូវ​ប្រលង​ឆមាស​ទី​២ (មេរៀន​ប្រភេទ​បំណិន​ជីវិត ប្រលង​មុន​គេ)។ ស្រាប់​តែ​គ្រូ​ចូល​មក​ដល់​ហើយ គាត់​ហៅ​អ្នក​ដែល​បង់​ថ្លៃ​ប្រ៊ុយ​យ៉ុង​រួច​ទៅ​ជួប​គាត់....កន្លះ​ម៉ោង​ក្រោយ អ្នក​ដែល​បង់​ថ្លៃ​ប្រ៊ុយ​យ៉ុង គឺ​បាន​ក្រដាស​ប្រលង​រួច​ទាំង​អស់ ចំណែក​ឯ​អ្នក​ដែល​មិន​ទិញ បាន​ក្រោយ​គេ។ ដល់​ចឹង​ដូច​ជា​អត់​យល់​ដែរ។ ហើយ​អ្នក​ដែល​បង់​ថ្លៃប្រ៊ុយ​យ៉ុង យក​ដាក់​ម្ដុំ អ្នក​អត់​បង់​ចាប់​ដាក់​ម្ដុំ។ ?????????????????????????????????????????????????????????????????????

របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២


កាល​ពី​រសៀល​ថ្ងៃ​នេះ (៣០/០៤/២០១១) វេលា​ម៉ោង​២ កិច្ច​ជំនួប​មួយ​ដែល​មាន​ឈ្មោះ​ថា វិគីជួប​ជុំ ភ្នំពេញ បាន​ប្រព្រឹត្តិទៅ​នៅ​ឯ HackerSpace។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ សៅរ៍ ដូច្នេះ​មិន​សូវ​មាន​អ្នកចូលរួម​ទេ ហើយ​អ្នក​ដែល​បាន​ចូលរួម​កាល​ពី​រសៀល​នេះ មាន​ចំនួន​ត្រឹម​តែ ១៤នាក់​ប៉ុណ្ណោះ តែ​យ៉ាង​ណា​ក៏​ច្រើន​ជាង​ការ​ជួប​ជុំ​លើក​ទី​១ ដែល​មាន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត កិច្ច​ជំនួប​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារ​ព័ត៌មាន​មួយ​ចំនួន​ដូច​ជា៖ ទស្សនាវដ្ដី CM, Sabay Web, និង វិទ្យុអូស្ត្រាលី។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រស់​រវើក កាល​ពី​មុនឆ្នាំ​២០០៨។ ហេតុ​ផល​ដែល​ជា​ឧបសគ្គ​នោះ ក៏​ព្រោះ​តែ​វិគីភីឌា​ភាសា​ខ្មែរ ពុំ​ទាន់​មាន​អ្នក​អភិបាល​ណា​ម្នាក់ មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​នូវ​ផ្នែកណា​មួយ​ឡើយ។ គម្រោង​រៀប​ចំ​ក្រុម​នៅ​ថ្ងៃ​មុខ គឺ​យើង​នឹង​បង្កើត​ជា​ក្រុម​តូចៗ​ទៀត​ដូចជា ក្រុម​សម្រាប់​អត្ថបទ​ប្រវត្តិសាស្ត្រ, អរិយធម៌, វិទ្យាសាស្ត្រ និង​ផ្សេងៗ​ទៀត។ កិច្ច​ប្រជុំ​លើក​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​បង​ប្អូន​ជនជាតិ​ខ្មែរ​ទាំង​ឡាយ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ៖ បង​វណ្ណថារិទ្ធ, បង សុខ​គឹម​ហេង និង ខ្ញុំ។ ចំណុច​ដែល​បាន​ធ្វើ​ការ​បង្ហាញ នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី​២​នេះ គឺ​ជា​ការ​ណែនាំ​រៀប​រាប់ អំពី​ប្រវត្តិ​វិគីភីឌា, ប្រវត្តិ​វិគីភីឌា​ខ្មែរ, បញ្ហា​ចំពោះ​អត្ថបទ, ដំណោះ​ស្រាយ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។ … Continue reading របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២

អត្ថន័យ​នៃ​ពាក្យ ធ្ងន់​ធ្ងរ


អាច​ជា​កំហុស​មួយ​ដ៏​ធំ​ដែល​ប្រជាជន​ខ្មែរ​ទូទៅ ព្រម​ទាំង​សារព័ត៌មាន ប្រើ​ពាក្យ "ធ្ងន់​ធ្ងរ" = "ធ្ងន់​ខ្លាំង"។ ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ខ្សែ​អាត់ សម្ភាស​សម្ដេច​សង្ឃ ជួន ណាត ដែល​ស្ដី​អំពី​ពាក្យ "ធ្ងន់​ធ្ងរ"។ បើ​តាម​វចនានុក្រម ពាក្យ​នេះ​មាន​ន័យ​ថា៖ ធ្ងន់ធ្ងរ៖ ដែល​មាន​ចិត្ត​ធ្ងន់, ដែល​ចេះ​អត់​ចេះ​ទ្រាំ, មាន​អំណត់, ប៉ិន​អត់​ប៉ិន​ទ្រាំ : ចិត្ត​ធ្ងន់ធ្ងរ, មនុស្ស​ធ្ងន់ធ្ងរ (និយាយ​ចំពោះ​តែ​ចិត្ត, អធ្យាស្រ័យ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ពាក្យ​ដែល​ផ្សំ​ជាមួយ​នឹង ធ្ងន់ នេះ​មាន​ច្រើន ត្រូវ​ផ្សំ​តាម​គួរ​ដល់​ដំណើរ​សេចក្ដី) ។ ម. ព. ធ្ងន់ ទៀត​ផង ។ ទាញ​យក