របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។


ប្រធាន​បទ​នេះ​ត្រូវ​បាន​បិទ​ការ​ពិភាក្សា ព្រោះ​តែ​ការ​ធ្វើ​ដែល​មាន​សរសេរ​ក្នុង​អត្ថបទ​នេះ​ផុត​សម័យ​ហើយ (out-of-date) បាន​កែប្រែ​ថ្មីៗ៖ តំណ​ទាញ​យក​ពុម្ព​អក្សរ ភាគ​ច្រើន​ទូរស័ព្ទ NOKIA ប្រភេទ Symbian មិន​អាច​មើល​និង​អាន​អក្សរ​ខ្មែរ​បានទេ ព្រោះ​អ្នក​ផលិត​ទូរស័ព្ទ​ណូគា​មិន​បានបង្កប់​អក្សរ​ខ្មែរ ទៅ​ក្នុង​ប្រព័ន្ធ​របស់​ទូរសព្ទ។ តែ​យើង​ក៏​ឃើញ​មាន​ការ​បង្កប់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទណូគា សេរ៊ី៤០ ផងដែរ។ ដែល​អាច​មើល​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ។ ខ្ញុំ​មិន​សូវ​ជា​ចេះ​ ខាង​ទូរស័ព្ទ​ប៉ុន្មាន​ទេ តែ​ខ្ញុំចេះ​តែ​ស្រាវជ្រាវ​ទៅ​ទើប​រក​ឃើញ​ពី​វិធី ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ក្នុង​អូប៉េរ៉ា​ទទួល​ស្គាល់​អក្សរខ្មែរ​បាន ដោយ​មិន​បាច់​បង្កប់​ក្នុង​ប្រព័ន្ធរបស់​ទូរសព័្ទទេ។ (តែ​អាច​មើល​ឃើញ​តែ​ក្នុង កម្មវិធីអូប៉េរ៉ា​តែប៉ុណ្ណោះ) .សូម​ មេត្តាទាញ​យក​កម្មវិធី​អូប៉េរ៉ាតាម​តំណ​នេះ ដោយ​រើស​នូវ​ប្រភេទ​ទូរសព័្ទ​របស់​អ្នក(NOKIA Symbian S60)។ បន្ទាប់​មក​វា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នង​ទំព័រ​ទាញ​យក ក្នុង​នោះ​វា​មាន​ឲ្យ​រើស Opera Mini 5.1, Opera Mini 4 និង Opera 10។ មើល​ទៅ​កន្លែង Download Opera 10 ដោយ​រើស​យក S60 – International. .សូម​​យកកម្មវិធី Activfile រឺ​ប្រើMirrorផ្សេង។  កម្មវិធីនោះ​អាចឆ្លង​កាត់​ទៅ​កាន់​ថត​ឯកសារ​ខ្លះ​ដែល​ជា​ថត​ប្រព័ន្ធ។ បើ​សិន​ជា​ប្រើ​កម្មវិធី File Manager របស់​ទូរស័ព្ទ​ស្រាប់​នោះ … Continue reading របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។