ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មីដោយ សុខ ចំរើន


អរគុណ​បង​ប្រុស សុខ ចំរើន ដែល​បាន​ផ្ដល់​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ថ្មីនេះ មក​ដាក់​ផ្សាយ​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់។ ពុម្ព​អក្សរ​ដែល​បង​ប្រុស​បាន​ធ្វើ​មាន​ដូច​ជា៖

  • Khmer Music (ផ្គុំ​ឡើង​ដោយ​សញ្ញា​ភ្លេង)
  • Khmer Arrow (មាន​នូវ​គំនូស​ព្រួញ បង្ហាញ​អំពី​របៀប​នៃ​ការ​សរសេរ​អក្សរ​ខ្មែរ)
  • Khmer Dotted (ជា​ពុម្ព​អក្សរ​មាន​សណ្ឋាន​ចុចៗ​មូលៗ)
  • Khmer Eng (ជា​ពុម្ព​អក្សរ​ដែល​ផ្គុំ​ឡើង​ដោយ​តួ​អក្សរ​អង់គ្លេស)

ពុម្ព​អក្សរ​ទាំង​អម្បាល​ម៉ាន​នេះ អាច​ប្រើ​ស្រួល​ជាមួយ​កម្មវិធី​ការិយាល័យ (Microsoft Office, LibreOffice. OpenOffice.org)។ សម្រាប់ Photoshop វិញ​អាច​នឹង​មាន​នៅ​ពេល​ខាង​មុខ។ សូម​មើល​ទៅ​រូប​ខាង​ក្រោម​នេះ៖

លោក​អ្នក​អាច​ទាញ​យក​បាន​តាម ទីនេះ

27 thoughts on “ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មីដោយ សុខ ចំរើន

  1. អរគុណដែលយកចែកចាយ សូមអរគុណដល់ប្អូន ពរមទាំងគាត់ផងដែរ សុំចម្លងយកហើយទុកគ្រាន់ចែកគ្នាប្រើ ។ អរគុណច្រើន បាទ !

  2. អរគុណដែលបានខិតខំបង្កើត​ពុម្ភអក្សរខ្មែរ​ថ្មីៗ ដើម្បីចែករំលែក ។
    ពុម្ភអក្សរទាំងអស់នេះ មើលទៅចម្លែកៗ គួរឱ្យចូលចិត្តណាស់ ៕

  3. ខឹងចិត្តណាស់ រវល់ពេក មិនទាន់បានសំរេចនឹងគេសោះ

  4. ^_^ បាទ! អរគុណ​សម្រាប់​ការ​គាំទ្រ។ ចឹង​អាច​ទាញ​យក​ទៅ​ប្រើ​បាន 😀

    • បាទ​បង! មិនអីទេ។

      សូមរិះ​គន់៖ អរគុណ​ច្រើនៗ គេ​អត់​ឲ្យ​ប្រើ អរគុណ​ធំៗ ទេ 😀

  5. អរគុណល្បងចម្រើន អរគុណខ្ចូច សម្រាប់ការចែករំលែក! មើលទៅ​ ប្លែកភ្នែកមែនទែន កាន់តែសំបូរបែប ជាមួយភាសាខ្មែរក្នុងពិភពនៃបច្ចែកវិទ្យាគ្មានដែនកំណត់។

  6. ចេះរកនឹកឃើញ! ចំពោះពុម្ពអក្សរ khmer music និង khmer eng
    បានប្លែកភ្នែក ។ អរគុណបានចែកចាយ !

  7. អស្ចារ្យណស់ដែរ កូនចៅខ្មែរកាន់តែចេះ លូតលាស់ច្រើនហើយ សព្វថ្ងៃនេះ ! សូមសរសើរ !

  8. សួស្តីវិចិត្រអាចសុំចំលងពុម្ភអក្សUនីកូតថ្មីនេះបានទេ? ដើម្បីទុកចែកមិត្តភត្តិប្រើបានទេ?

  9. អរគុណច្រើនណាស់បង! តើអាចប្រាប់ខ្ញុំពីរបៀបរឺប្រើប្រាស់កម្មវិធីអ្វីដើម្បីបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ដែរឬទេ? ខ្ញុំចង់ចេះបងើ្កតហ្នឹងគេដែរ!! 😀

  10. អូយ​សុំ​ចាញ់​ហើយ​អា​ពុម្ព​អក្សរ​ខ្មែរ​ម៉ា​ញ៉ូ​ស្សិក​ និង អ៊ីង​កាលីស​នឹង​ អស់​ទាស់

  11. បើបានពុម្ពអក្សរ កាច់ស្ទីលឡូយៗពិតជាអស្ចារ្យ

  12. អាច​ជួយ​ប្រាប់​ពី​ឈ្មោះ និងគេហទំព័រ​ដែល​ទាញ​យក​កម្មវិធី​បំលែងពុម្ព​អក្ស​បាន​ទេ ពៅ!!

  13. ខ្ញុំមិនអាចទាញយកបាន។ មិនដឹងជាយ៉ាងម៉េច?
    សូមជួយប្រាប់ផង។
    អរគុណ

Leave a comment