របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២


កាល​ពី​រសៀល​ថ្ងៃ​នេះ (៣០/០៤/២០១១) វេលា​ម៉ោង​២ កិច្ច​ជំនួប​មួយ​ដែល​មាន​ឈ្មោះ​ថា វិគីជួប​ជុំ ភ្នំពេញ បាន​ប្រព្រឹត្តិទៅ​នៅ​ឯ HackerSpace។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ សៅរ៍ ដូច្នេះ​មិន​សូវ​មាន​អ្នកចូលរួម​ទេ ហើយ​អ្នក​ដែល​បាន​ចូលរួម​កាល​ពី​រសៀល​នេះ មាន​ចំនួន​ត្រឹម​តែ ១៤នាក់​ប៉ុណ្ណោះ តែ​យ៉ាង​ណា​ក៏​ច្រើន​ជាង​ការ​ជួប​ជុំ​លើក​ទី​១ ដែល​មាន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត កិច្ច​ជំនួប​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារ​ព័ត៌មាន​មួយ​ចំនួន​ដូច​ជា៖ ទស្សនាវដ្ដី CM, Sabay Web, និង វិទ្យុអូស្ត្រាលី។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រស់​រវើក កាល​ពី​មុនឆ្នាំ​២០០៨។ ហេតុ​ផល​ដែល​ជា​ឧបសគ្គ​នោះ ក៏​ព្រោះ​តែ​វិគីភីឌា​ភាសា​ខ្មែរ ពុំ​ទាន់​មាន​អ្នក​អភិបាល​ណា​ម្នាក់ មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​នូវ​ផ្នែកណា​មួយ​ឡើយ។ គម្រោង​រៀប​ចំ​ក្រុម​នៅ​ថ្ងៃ​មុខ គឺ​យើង​នឹង​បង្កើត​ជា​ក្រុម​តូចៗ​ទៀត​ដូចជា ក្រុម​សម្រាប់​អត្ថបទ​ប្រវត្តិសាស្ត្រ, អរិយធម៌, វិទ្យាសាស្ត្រ និង​ផ្សេងៗ​ទៀត។ កិច្ច​ប្រជុំ​លើក​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​បង​ប្អូន​ជនជាតិ​ខ្មែរ​ទាំង​ឡាយ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ៖ បង​វណ្ណថារិទ្ធ, បង សុខ​គឹម​ហេង និង ខ្ញុំ។

ចំណុច​ដែល​បាន​ធ្វើ​ការ​បង្ហាញ នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី​២​នេះ គឺ​ជា​ការ​ណែនាំ​រៀប​រាប់ អំពី​ប្រវត្តិ​វិគីភីឌា, ប្រវត្តិ​វិគីភីឌា​ខ្មែរ, បញ្ហា​ចំពោះ​អត្ថបទ, ដំណោះ​ស្រាយ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នេះ​យើង​ក៏​បាន​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ ធ្វើ​ការ​បំពេញ​នូវចំណាប់​អារម្មណ៍ និង​ការ​ចូលរួម​ចំណែក​របស់​ពួក​គាត់ នៅ​ពេល​ខាង​មុខ សម្រាប់​វិគីភីឌា​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ និង​ចំណាប់​អារម្មណ៍ របស់​ពួក​គាត់៖

១. កែវ វណ្ណថេត

  • ចំណាប់​អារម្មណ៍៖ សិក្សា​បន្ថែម​ទៅ​លើ​ជំនាញ IT
  • ចង់​ចូលរួម​ចំណែក៖ ស្វែង​រក​ប្រវត្តិ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា

២. Be Chantra

  • ចំណាប់​អារម្មណ៍៖ It’s good to build the community to promote our own language.
  • ចង់​ចូលរួម​ចំណែក៖

៣. ហួន រដ្ឋា

  • ចំណាប់​អារម្មណ៍៖ ទទួល​បាន​នូវ​ព័ត៌មាន​ថ្មីៗ​ពី​កិច្ច​ជំនួប​នេះ
  • ចង់​ចូលរួម​ចំណែក៖ ខ្ញុំ​ចង់​ចូលរួម​ផ្នែក​ព័ត៌មាន​វិទ្យា

៤. ទិត្យ អាន​ច័ន្ទ​គ្រឹះស្នា

  • ចំណាប់​អារម្មណ៍៖ ខ្ញុំ​យល់​ថា ជំនួប​នេះ​ពិត​ជា​ប្រសើរ ព្រោះ​ជំនួប​នេះ​ផ្ដល់​នូវ​អត្ថប្រយោជន៍​របស់ Wikipedia, ប្រវត្តិ Wikipedia, គំនិត​ល្អផ្សេងៗ​ជា​ច្រើន និង​មួយ​ទៀត​គឺ ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ចំពោះ​វិគីភីឌា​ភាសា​ខ្មែរ។
  • ចង់​ចូលរួម​ចំណែក៖ ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ និង ផ្នែក​ប្រពៃណី​ទំនៀម​ទំលាប់។ សំខាន់​ផ្ដោត​លើ​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​អក្សរសាស្ត្រ។

៥. Ana Nov

  • ចំណាប់​អារម្មណ៍៖
  • ចង់​ចូលរួម​ចំណែក៖ edit Khmer text

៦. លឹម សុខ​ហេង

  • ចំណាប់​អារម្មណ៍៖ ផ្ដល់​ឱកាស​ដល់​ទាំង​អស់​គ្នា ឲ្យ​ស្គាល់​និង​ដឹង​ពី​ប្រវត្តិ​នៃ​វិគីភីឌា​ភាសា​ខ្មែរ និង​គោល​បំណង។
  • ចង់​ចូលរួម​ចំណែក៖ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា

៧. ស្រី សុភ័ក្ត្រ

  • ចំណាប់​អារម្មណ៍៖ សប្បាយ​ចិត្ត​ដែល​បាន​ជួប​យុវជន​ខ្មែរ ចាប់​អារម្មណ៍​នឹង​ការ​កសាង​ឯកសារ​ជា​ភាសា​ខ្មែរ សម្រាប់​ខ្មែរ
  • ចង់​ចូលរួម​ចំណែក៖ មិន​ទាន់​ប្រាកដ ថា​ខ្លួន​ឯង​មាន​ជំនាញ​ខាង​ណា

៨. ធា សុវណ្ណ

  • ចំណាប់​អារម្មណ៍៖ មាន​ភាព​ចែក​រំលែក​ខ្ពស់ ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពិភព​លោក ស្គាល់​កាន់​តែ​ច្បាស់​អំពី​ខ្មែរ
  • ចង់​ចូលរួម​ចំណែក៖ ប្រវត្តិសាស្ត្រ

៩. សួន សុភ័ក្ត្រា

  • ចំណាប់​អារម្មណ៍៖ ល្អ​សម្រាប់​ការ​ជួប​ជុំ ផ្ដល់​មតិ​បន្ថែម ចែក​រំលែក​ចំណេះ​ដឹង ការ​ណែនាំ រីករាយ​ដែល​បាន​ស្គាល់​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​វិគីភីឌា​ភាសា​ខ្មែរ
  • ចង់​ចូលរួម​ចំណែក៖ ខ្ញុំ​ចង់​ចូលរួម​ជួយ​វិគីភីឌា ភាសា​ខ្មែរ ក្នុង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់​ប្រពៃណី។

១០. ចោម សុត្ថា

  • ចំណាប់​អារម្មណ៍៖ ចូល​ចិត្ត
  • ចង់​ចូលរួម​ចំណែក៖ ចង់​ជួយ​ផ្នែក ទេសចរណ៍

១១. ធល​ធឿន ចាន់​សុវណ្ណ

  • ចំណាប់​អារម្មណ៍៖ ចូល​ចិត្ត និង​ពេញ​ចិត្ត​នឹង​ជួយ​អភិវឌ្ឍ វិគីភីឌា​ឲ្យ​កាន់​តែ​ល្អ
  • ចង់​ចូលរួម​ចំណែក៖ ខ្ញុំ​ចង់​ជួយ​ផ្នែក តំបន់​ទេសចរណ៍

១២. សុខ សាគឿន

  • ចំណាប់​អារម្មណ៍៖ ការ​បង្កើត​ក្រុម wiki ខ្មែរ
  • ចង់​ចូលរួម​ចំណែក៖ ផ្នែ​សុខភាព, វិទ្យាសាស្ត្រ​កុំព្យូទ័រ

១៣. ស្រួល វាសនា

  • ចំណាប់​អារម្មណ៍៖ អាច​ជួយ​បង្កើន​ចំណេះ​វិជ្ជា​ខ្លួន​ឯង និង​អាច​បញ្ចេញ​គំនិត​យោបល់​របស់​ខ្លួន ហើយ​និង​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​រីក​ច្រើន​ផ្នែក​ចំណេះ​ដឹង។
  • ចង់​ចូលរួម​ចំណែក៖ ខ្ញុំ​ចង់​ចូលរួម​ជួយ​ផ្នែក ចំណេះ​ដឹង ហើយ​និង​ផ្ដល់​ព័ត៌មាន​ឲ្យ​មិត្ត​រួម​ការងារ ឬ អ្នក​ដែល​មាន​តែ​ចំណេះវិជ្ជា តែ​ពួក​គាត់​មិន​បញ្ចេញ​គំនិត​យោបល់​បាន​ទូលំទូលាយ។

១៤. ឈិន សាយ័ន្ត

  • ចំណាប់​អារម្មណ៍៖ ចង់​ដឹង​ពី​ការ​រីក​ចម្រើន​របស់​វិគីភីឌា​ខ្មែរ និង​មាន​បំណង​រួម​ចំណែក​ដើម្បី​ពង្រីក​វិសាល​ភាព ភាសា​ខ្មែរ ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា។
  • ចង់​ចូលរួម​ចំណែក៖ សំណង់​ស៊ីវិល, ព័ត៌មានវ, គណិត​វិទ្យា, វិទ្យាសាស្ត្រ
យើង​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ ដែលទទួល​បាន​នូវ​គំនិត​របស់​ពួក​គាត់​ទាំង​អស់​គ្នា។ សង្ឃឹម​ថា​នឹង​បាន​ជួប​គ្នា​សាជា​ថ្មី នៅ​ឱកាស​ជួប​ជុំ នៅ​ចុង​ខែ​ក្រោយ។

8 thoughts on “របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២

  1. សួន សុភ័ក្ត្រា និង ធា សុវណ្ណ។

    • ចំពោះ​ទស្សនៈ​ខ្ញុំ គឺ​សប្បាយ​រីករាយ នឹង​ឃើញ​មាន​អ្នក​ចូលរួម​ច្រើន​ជាង​មុន និង​ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ខ្មែរ​យើង​ជា​ច្រើន។

  2. ខ្ញុំបានទៅ Hackerspace ដែល តែអើតក្បាលចុះអើតក្បាលឡើងមិនឃើញមានមនុស្សក៏បកក្បាលនឹងត្រលប់មកផ្ទះវិញ ស្តាយណាស់មិនបានចូលរួមនឹងគេ…..:D

    • ហ្អាក! ម៉េច​ចឹង​ទៅ​វិញ? 😀 ឃើញ​ថា​នៅ​ម៉ោង​២​ជាង ទើប​មាន​មនុស្ស​មក​ច្រើន។ ចុះ​បង​មក​ដល់​ម៉ោង​ប៉ុន្មាន​ទៅ? 🙂

Leave a comment