The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)


មុន​នេះ​ខ្ញុំ​ទទួល​បាន​សារ​ពី​បង​គូនីឡា (Blue Lady Blog) អំពី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា The Indochina Project ឬ គម្រោង​ឥណ្ឌូចិន ។ កម្មវិធី​នេះ​គឺ​គេ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​សមត្ថភាព​ឬ​មតិ​យោបល់​របស់​ពួកគេ​អំពី​តំបន់​ឥណ្ឌូចិន តាម​រយៈ​វីដេអូ រូបថត រូប​គំនូរ (ដៃ និង ឌីជីថល) សំឡេង អត្ថបទ​រឿង ឬអ្វី​ផ្សេងៗ​ទៀត​ដែល​​គិត​ថា​វា​អាច​បង្ហាញ​ចំណាប់​របស់​អ្នក​អំពី​តំបន់​ឥណ្ឌូចិន។

កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា​ពិព័រណ៍​សកល (world exhibition) នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​រាល់​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុងពិព័រណ៍​សកល​មួយ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​នឹង​រើស​យក​អ្នក​ចូលរួម​ដែល​សំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដើម្បី​បង្កើត​សិប្បកម្ម (artwork) របស់​គេ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ riverorchid

តើ​អ្នក​មាន​អ្វី​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​តំបន់​ឥណ្ឌូចិន​ដែរ​ឬទេ? ដូច​ជា​ប្រទេស​កម្ពុជា ឬ ភូមា ឬ ឡាវ ឬ ថៃ ឬ វៀតណាម?
ប្រសិន​បើ​អ្នក​មាន សូម​ចូល​ទៅ​កាន់​គេហទំព័រ http://theindochinaproject.com ដើម្បី​ចុះ​ឈ្មោះ​និង​មើល​ព័ត៌មាន​បន្ថែម។

ចំណែក​ខ្ញុំ​?
ខ្ញុំ​ឥត​មាន​អ្វី​ផ្ញើ​ទៅទេ តែ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម មិន​ថា​ជា​វិចិត្រករ សិល្បករ ឬ​នរណា​ក៏​ដោយ។ :-)

a-seniors-love

រឿង «សិស្ស​ច្បង» ឬ «A Senior’s Love»


មុន​នេះ​បន្តិច​ខ្ញុំ​ទើប​បាន​មើល​វីដេអូ​ខ្សែ​រឿង​ខ្នាត​ខ្លី​មួយ​ដែល​ផលិត​និង​ដឹកនាំ​ដោយ​បង​ប្រុស អ៊ុច មករា និង​បង​ប្រុស Chhoy ។ នេះ​ជា​ស្នាដៃ​បន្ទាប់​របស់​ពួក​គាត់ បន្ទាប់​ពី​រឿង​ខ្នាត​ខ្លី​មួយ​ដែរ ដែល​មាន​ចំណង​ជើង​ថា «បេះដូង​ស្រស់​ស្អាត» ។ រឿង​នេះ​ល្អ​មើល​ណាស់​ណា៎ :D

បើចង់​ដឹង​ថា​រឿងនេះ​ល្អ​មើល​ប៉ុណ្ណា សូម​ចុច​ទស្សនា​ខាង​ក្រោម​នេះ ;-)

យំ​អស់​ទឹក​ភ្នែក – ពៅ វណ្ណារី


យប់​នេះ​ខ្ញុំ​គិត​គ្មាន​ចង់​ធ្វើ​អ្វី​ទេ គឺ​ចង់​សម្រាក​មួយ​រាត្រី​ស្ដាប់​ចម្រៀង​រំសាយ​អារម្មណ៍​តានតឹង​នានា។ តាម​ពិត​គ្មាន​តានតឹង​អីទេ តែ​ចង់​រក​ពេល​មួយ​ចំនួន​ឲ្យ​ខ្លួន​ដែល​ធ្វើ​អ្វី​ទៅ​សប្បាយ​ចិត្ត។ យប់​នេះ​ខ្ញុំ​ជាប់​ចិត្ត​លើ​បទ​ចម្រៀង​មួយ​ដែល​ច្រៀង​ដោយ​អ្នក​ស្រី ពៅ វណ្ណារី មាន​ចំណង​ជើង​ថា យំ​អស់​ទឹក​ភ្នែក ។ បទ​នេះ​ពិត​ជា​ពីរោះ​មែន។

អតីតកាល៖ ទូរស័ព្ទ​ដំបូង​របស់​ខ្ញុំ – Nokia 8310


Nokia_8310_phone
កាល​នោះ​ទើប​រៀន​ថ្នាក់​ទី៨ មិន​ទាន់​មាន​អី​ប្រើ​នឹង​គេ​ឲ្យ​ទំនើប​ទេ ចង់​ទាក់​ទង​ទៅណា​មក​ណា​ក៏​ពិបាក។ ដល់​ថ្ងៃ​មួយ ប៉ា​ប្ដូរ​ទូរស័ព្ទ​ចេញ ដូច្នេះ​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ហើយ :D ខ្ញុំ​បាន​សុំ​ទូរស័ព្ទ​នេះ​យក​មក​ប្រើ​បន្ត។ គ្រាន់​តែ​បាន​ភ្លាម​និយាយ​ថា​ដូច​បាន​ដុំ​មាស​ក្នុង​ដៃ ចុះ​ធ្វើម៉េច​បើ​អត់​មាន​លុយ​ទិញ​អា​ទំនើបៗ ចឹង​មាន​តែ​ប្រើ​អាហ្នឹង​តែ​ម្ដង​ទៅ។

ដល់​បាន​មក​ដោត​ស៊ីម Hello ប្រើ​ភ្លាម​តែ​ម្ដង។ ពេល​នោះ​មក​ក៏​បាន​លេង​កម្មវិធី​មួយ​របស់ Hello ឈ្មោះ​ថា «Kwik Chat» ។ ទោះ​ទូរស័ព្ទ​នេះ​ស៊េរី​ចាស់​មែន តែ​លេង​ហ្គេម​ពស់​ជាមួយ​គ្នា​បាន​ទៀត មិន​តែ​ប៉ុណ្ណោះ​វា​មាន GPRS ថែម​ទៀត។ មិន​ណយ​ដែរ​ហ្នឹង​ណា….. ប្រើ​វា​បាន​ប្រហែល​មួយ​ឆ្នាំ​ក៏​ប្ដូរ​វា​ចោល​ទៅ។

រដ្ឋ​មន្ត្រី​ម៉ាំល្ហុង


នេះ​គឺ​ជា​ខ្សែ​វីដេអូ​ខ្លី​មួយ​ស្ដី​អំពី​ជីវភាព​មួយ​របស់​លោក ម៉ៅ បូរ៉ា ដែល​បាន​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ប្រកប​របរ​រកស៊ី​លក់​ម៉ាំល្ហុង​ដោយ​ស្លៀក​ពាក់​ខោអាវ​ដូច​អ្នក​ធំ តុប​តែង​លម្អ​ម៉ូតូ​មាន​បំពាក់​ផ្កា។ សូម​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម​នេះ។

កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់
ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។

ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់
ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។

តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា
នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។

កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ
ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។

កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង
ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។

ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក
ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។

ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ
ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។

អស់​អី​និយាយ​ហើយ :D

ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧