ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)


ពុម្ព​អក្សរ​នេះ​មាន​ផ្សាយ​រូបរាង​ដំបូង​នៅ​កាល​ពី​ខែ​មករា ឆ្នាំ​២០១០ នៅ​ឯ​ប្លក់​របស់​លោក​ពូ ដាញ់ ហុង (អាន​ទីនេះ)។ ចាប់​ពី​ពេល​នោះមក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​ឡើយ ដ្បិត​គាត់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់។ តែ​កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ពូហុង និយាយ​ពី​រឿង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ពុម្ព​អក្សរ​មួយ​នេះ។ ខ្ញុំ​ក៏​សាក​សួរ​គាត់ ដើម្បី​សុំ​មក​ធ្វើ​បន្ត។ គាត់​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ហើយ​ខ្ញុំ​បាន​បញ្ចប់ជា​ស្ថាបពរ​នៅ​យប់ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១១។

ដំបូង​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពុម្ព​អក្សរ​នេះត្រូវ​បាន​ធ្វើ​រួច​តែ​តួ​ព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើង​ព្យញ្ជនៈ ៤តួ, តែ​បុណ្ណោះ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ចំនួន​៨ថ្ងៃ ដើម្បី​ធ្វើ​ពុម្ព​អក្សរ​នេះ​ឲ្យ​បាន​សម្រេច។ នៅ​ពេល​នេះ ពុម្ព​អក្សរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាបពរ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។

ពុម្ព​អក្សរ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​ក្នុង​កម្មវិធី​រដ្ឋបាល (Office), កម្មវិធីរចនា​រូបភាព Photoshop។

រក្សា​សិទ្ធិ​ដោយ ទេព សុវិចិត្រ និង ដាញ់ ហុង

ទាញ​យក

40 thoughts on “ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)

  1. អរគុណ​វិចត្រ​ដែល​ដាក់​ចែក ។ ខ្ញុំ​កំពុង​ធ្វើ​អក្សរ​សិលាចារឹក​ខ្មែរ​ឈ្មោះ Khmer Stele ប៉ុន្តែ​ឥឡូវ​ជាប់​គាំង​ព្រោះ​ខ្វះ​ឯកសារ​ស្រាវជ្រាវ​លើ​ការរប្រើ​វណ្ណយុត្តិ​កាល​ពី​សម័យ​បុរាណ ។ គិត​ថា​យក​វណ្ណយុត្តិ​បច្ចុប្បន្ន​ដាក់​ដែរ​តែ​ខ្លាច​ខុស​ទ្រង់ទ្រាយ ។ បើ​មាន​សូម​ជួយ​ដាក់​ចែក​ផង ។

    • ខ្ញុំ​ធ្លាប់​បាន​ប្រទះ​ឃើញ​នូវ​បញ្ជី​អក្សរ​ខ្មែរ​គ្រប់​សម័យ​កាល នៅ​ក្នុង​សៀវភៅ​មួយ ដែល​មាន​នៅ​ឯ​បណ្ណាល័យ​ជាតិ។ តាម​ខ្ញុំ​ចាំ នៅ​ក្នុង​សៀវភៅ​នោះ មាន​ដាក់​បង្ហាញ​អំពី​ជើង​ព្យញ្ជនៈ ស្រៈ វណ្ណយុត្តិ លេខ និង​សញ្ញា​ផ្សេងៗ​ទៀត។ មាន​តួ​ខ្លះ​មាន​នៅ​សម័យ​មុន តែ​មិន​មាន​នៅ​សម័យ​នេះ, ហើយ​មាន​តួ​ខ្លះ​ទៀត សម័យ​នេះ​មាន តែ​នៅ​សម័យ​នោះ​មិន​មាន។ បើ​បង​នៅ​ខ្មែរ សាក​ល្បង​ទៅ​បណ្ណាល័យ​ជាតិ​ល៎​មើល៍។

      • បាទ អរគុណ​ដែល​បាន​ផ្ដល់​យោបល់​ប៉ុន្តែ​បង​នៅ​ឆ្ងាយ​ពី​ភ្នំពេញ​ណាស់ ជាង ៣០០គ.ម ឯណោះ! ប្រសិនជា​មាន​នរណា​អាច​ជួយស្គែន​​ដាក់ប្រកាស​​បាន មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​ណ៎ 😉

      • ខ្ញុំ​ធ្លាប់​រក​មើល​នៅ​បណ្ណាគារ​ដែរ នូវ​សៀវភៅ​នោះ តែ​រក​មិន​បាន។ សៀវភៅ​នោះ​ក្រាស កម្រាស់​ប្រហែល ៣០០~៤០០ទំព័រ​ឯណោះ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា អ្នក​ណា​មាន​សៀវភៅ​នេះ 🙂

  2. ឡូយមែន! រាងអក្សរនេះហើយ ដែលខ្ញុំចង់បានបំផុត។ សូមអរគុណច្រើន។

  3. រក​អក្សរ​មួយ​ម៉ូត​ទៀត​ឲ្យ​បាន​មក ខ្ញុំ​ស្រឡាញ់​អក្សរ​នោះ​ខ្លាំង​ជាង​អក្សរ​នេះ ។

    • ខ្ញុំ​សួរ​ពូ​ហុងហើយ គាត់​ថា​អា​អក្សរ​សណ្ឋាន​មុន​នោះ បាន​បាត់​ទៅ​ហើយ។

  4. អរគុណច្រើន ដែលខិតខំព្យាយាមបន្ត នៅពុម្ពដ៍ល្អនេះ ។ អរគុណ បាទ

    • ពុម្ព​អក្សរ នាគរី មាន​ប្រើ​តាំង​ពី​ប៉ុន្មាន​ពាន់​ឆ្នាំ​មក​ហើយ នៅ​ប្រទេស​ឥណ្ឌា។ អត់​មាន​អី​ប្លែកទេ។ តែ​បើ​និយាយ​ពី​ពុម្ព​អក្សរ ខ្មែរ​នាគរី នេះ ទើប​ប្លែក។ 😉

      • ដែលបានឃើញដែរ ប៉ុន្មានពាន់ឆ្នាំហ្នឹង ? 😀 មេចហៅថា នាគរី អាចឹង មេចមិននារី នាគ្រី ចុះ?

      • សាក​ចូល​ទៅ​ក្នុង Google បន្ទាប់​មក​វាយ ទេវនាគរី ទៅ​ពូ នឹង​ឃើញ​ច្រើន​ណាស់។ នៅ​ក្នុង​របៀប Transliteration គេ​សរសរ​ថា Devanāgarī ។

      • ពូដឹងហើយ ចង់ដឹងពីអត្ថន័យដែលអ្នកបានបង្កើតហ្នឹងណា បើពូប្រើ google ​ចាំបាច់សួរក្មួយឯង ?

      • ហេសហេស! 😀 ខ្ញុំ​ក៏​មិន​ដឹង​ដែរ បើ​សួរ​ពី​អ្នក​បង្កើត​អក្សរ​ទេវនាគរី រក​មើល​ក្នុង Google ដែរ​ទៅ។ តែ​បើ​ពូ​ចង់​ដឹង​ពី​អ្នក​បក​ពី​ពាក្យ​ឥណ្ឌា មក​ជា​ខ្មែរ​ថា ទេវនាគរី នោះ សូម​ពូ​មើល​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​រៀប​ចំ​ដោយ​ក្រុម​សម្ដេច​ជួនណាត។ ពូ​នឹង​បាន​ឃើញ​ជាក់​ច្បាស់ 😀

      • ហាស់ ហាស់ នៅតែពិបាកអាដែល ស្មានតែសួរគេគេជួយឆ្លើយ អាចឹងពូបើកខ្លួនងចុះ ! 😀

  5. ឡុយ​មែន​​សុ​វិ​ចិត្រ​ទេព! រង​ចាំ​អ៊ីន​ស្ទល​វា​ចូល​ទៅ​ក្នុង​ Photoshop របស់​យើង​ណា​! ហាហាហា 😛

  6. សួស្តីចូច ! ជួយប្រាប់ពីរបៀបអ៊ីន​ស្ទល​ចូល​ទៅ​ក្នុង​ Adobe Photoshop CS3 បន្តិចមក ពូអត់ទាន់ចេះ…!

    • ដំបូង​ឡើង​គ្រាន់​តែ​ដំឡើង​ធម្មតា​ប៉ុណ្ណោះ។ បើ​ពូ​ប្រើ Windows 7 សូម​ចុច​ខាង​ស្ដាំ​លើ​ឯកសារ​នោះ បន្ទាប់​មក​រើស​យក Install font, បើ​ពូ​ប្រើ Windows XP សូម​ចម្លង​ឯកសារ .ttf នោះ​ទៅ​ដាក់​ក្នុង Control Panel -> Fonts ។

      បន្ទាប់​មក​បើក​កម្មវិធី Photoshop ហើយ​ប្រើ​បាន​ហើយ។ 🙂

  7. កន្លងមកពូធ្វើអញ្ចឹងដែរ តែPhotoshop នៅតែមិនស្គាល់យុនិកុដខ្មែរដដែល តើមកពីអ្វី???

    • មាន​តេ​ពុម្ព​អក្សរមាន​បុព្វបទ Kh និង NiDA ប៉ុណ្ណោះ ដែល​អាច​ប្រើ​នៅក្នុង Photoshop បាន។ ហើយ​ក្រៅ​ពី​អា​ពីរ​ហ្នឹង ក៏​មាន​ពុម្ព​អក្សរ​ក្រោយៗ​មក​ទៀត ក៏​អាច​ប្រើ​បាន​ទាំង​អស់។

  8. អូឥឡូវពូសាកហើយ អង្គការ ចេញជា អង​គការ
    បានឃើញ ចេញជា បានឃ ើញ
    មិនដឹងមកពីអី ជួយប្រាប់ពូផង…………

  9. ពូប្រើ Khmer OS ! អរគុណចូចចាំពូសាកល្បងម្តងទៀត!!

  10. Pingback: New Khmer Unicode Font: Khmer Nagari | IT4U | បច្ចេក​ព័ត៌មានវិទ្យា​សម្រាប់​អ្នក

  11. Pingback: តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ? | ក្មេង​ប្រុស​ខ្មែរ

  12. Pingback: ឈាមពីរតំណ « ខ្មែរមួយជាតិ

  13. Pingback: ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍ | ក្មេង​ប្រុស​ខ្មែរ

  14. Pingback: ផ្នូរខ្មោចចម្លែក « ខ្មែរមួយជាតិ

  15. Pingback: ស្នូរចាបីុបិសាច « ខ្មែរមួយជាតិ

Leave a comment